តើលោកអ្នកកំពុងធ្វើអាជីវកម្មដោយប្រើ «ការស្មាន» ឬ «ទម្លាប់» មែនទេ? តើអាជីវកម្មលោកអ្នកដំណើរការច្រើនឆ្នាំហើយ ប៉ុន្តែនៅតែមិនទាន់មានរចនាសម្ព័ន្ធច្បាស់លាស់?
វគ្គសិក្សានេះ គឺជា «ផែនទីបង្ហាញផ្លូវ (Roadmap)» ដ៏សំខាន់បំផុតសម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប ដែលចង់ប្រែក្លាយមុខរបររបស់ខ្លួនឱ្យទៅជាក្រុមហ៊ុនស្តង់ដារ មានភាពរឹងមាំ និងអាចបន្តរីកចម្រើនទៅមុខរាប់សិបឆ្នាំ។
នៅក្នុងវគ្គនេះ លោក អុីវ គឹមសួរ នឹងបង្ហាញលោកអ្នកមួយជំហានម្តងៗ អំពីរបៀបរៀបចំ ផែនការអាជីវកម្ម (Business Plan) តាំងពីចំណុចចាប់ផ្តើម រហូតដល់ការអនុវត្តជាក់ស្តែង។
អ្វីដែលលោកអ្នកនឹងទទួលបានពីវគ្គនេះ៖
✅ របៀបបង្កើតចក្ខុវិស័យ និងបេសកកម្ម៖ កំណត់គោលដៅវែងឆ្ងាយ ៣ឆ្នាំ ៥ឆ្នាំ ឬ ១០ឆ្នាំ ឱ្យច្បាស់លាស់ មិនមែនចេះតែដើរដោយគ្មានទិសដៅ។
✅ ការរៀបចំរចនាសម្ព័ន្ធ និងការងារបុគ្គលិក៖ រៀនធ្វើតារាងរចនាសម្ព័ន្ធ (Org Chart) និងការកំណត់តួនាទី (Job Description) ដើម្បីកុំឱ្យបុគ្គលិកធ្វើការជាន់គ្នា ឬគ្មានទំនួលខុសត្រូវ។
✅ ការកំណត់ KPI និងគោលដៅលក់៖ របៀបដាក់គោលដៅឱ្យបុគ្គលិកអនុវត្ត និងវិធីវាស់វែងលទ្ធផលការងារជាក់ស្តែង (KPI)។
✅ ការគ្រប់គ្រងហិរញ្ញវត្ថុ៖ យល់ដឹងពីរបាយការណ៍ចំណចំណូល (P&L) និងរបាយការណ៍តុល្យការ (Balance Sheet) ដើម្បីដឹងថាអាជីវកម្មចំណេញ ឬខាតពិតប្រាកដ។
✅ យុទ្ធសាស្ត្រទីផ្សារ និងការលក់៖ របៀបដាក់ផែនការលក់ និងការធ្វើទីផ្សារដើម្បីដណ្តើមចំណែកទីផ្សារ និងយកឈ្នះគូប្រកួត។
✅ ពិសេស! ទទួលបានទម្រង់ឯកសារ (Templates) សម្រាប់យកទៅបំពេញ និងអនុវត្តក្នុងអាជីវកម្មរបស់លោកអ្នកផ្ទាល់តែម្តង។
វគ្គនេះស័ក្តិសមបំផុតសម្រាប់៖
ឈប់ធ្វើអាជីវកម្មតាមការនឹកឃើញ! ចាប់ផ្តើមរៀបចំផែនការអាជីវកម្មថ្ងៃនេះ ដើម្បីភាពជោគជ័យដ៏យូរអង្វែង!
Last Updated: December 2025
4 នាក់បានចុះឈ្មោះចូលរៀន
វីដេអូណែនាំពីមេរៀន
មាតិកាសង្ខេបនៃវគ្គសិក្សា
មេរៀនទី ១៖ របៀបកំណត់ "ចក្ខុវិស័យ" (How to Define Vision)
មេរៀនទី ២៖ ការកំណត់បេសកកម្ម (Mission)
មេរៀនទី ៣៖ ការកំណត់គុណតម្លៃស្នូលទាំង ៤ (Core Values)
មេរៀនទី ៤៖ ការកំណត់គោលបំណងអាជីវកម្ម (Business Objectives)
មេរៀនទី ៥៖ រចនាសម្ព័ន្ធគ្រប់គ្រង និងការពិពណ៌នាការងារ (Org Chart & Job Description)
មេរៀនទី ៦៖ គន្លឹះសរសេរ "ការពិពណ៌នាការងារ" ឱ្យច្បាស់លាស់ និងមានប្រសិទ្ធភាព
មេរៀនទី ៧៖ ការកំណត់ និងវាស់វែង KPI ដើម្បីតាមដានប្រសិទ្ធភាពការងារ
មេរៀនទី ៨៖ យុទ្ធសាស្ត្រទីផ្សារចម្រុះ (4Ps) ដើម្បីជោគជ័យក្នុងអាជីវកម្ម
មេរៀនទី ៩៖ យុទ្ធសាស្ត្រលក់ និងទីផ្សារ ដើម្បីពង្រីកចំណែកទីផ្សារ និងប្រាក់ចំណេញ
មេរៀនទី ១០៖ សេចក្តីសន្និដ្ឋាន៖ ការប្រែក្លាយផែនការអាជីវកម្ម ទៅជាការអនុវត្តជាក់ស្តែង
សំណួរ និងចម្លើយ (Q&A)
វីដេអូហ្វ្រីផ្សេងទៀត
